ការសិក្សា អំពីចរិយាមារយាទ (Meta-Ethics) - wat ketanak
Headlines News :
Home » » ការសិក្សា អំពីចរិយាមារយាទ (Meta-Ethics)

ការសិក្សា អំពីចរិយាមារយាទ (Meta-Ethics)

Written By kkaba on Friday 1 February 2013 | 20:55

នៅក្នុងទស្សនវិជ្ជាការសិក្សាអំពីចរិយាមារយាទគឺមែកធាងនៃក្រមសីលធម៌ដែលធ្វើការសែ្វងរកដើម្បីយល់ ដឹងនូវសម្បត្តិនៃក្រមសីលធម៌របស់ធម្មជាតិហើយ គ្រិះនៃសីលធម៌ អាកប្បកិរិយា ហើយនិងសុភនិច្ឆ័យ។ ការសិក្សាអំពីចរិយាមារយាទគឺជាផ្នែកមួយនៅក្នុងចំនោមមែកធាងទាំងបីនៃក្រមសីលធម៌ជាទូទៅដែលបាន ទទួលស្គាល់ដោយអ្នកទស្សនវិជ្ជាជាច្រើនរូបនិងមានការចាប់ផ្តើមនៃទ្រឹស្តីក្រមសីលធម៌ដទៃផ្សេងទៀតហើយ និងការអនុវត្តក្រមសីលធម៌។ទ្រឹស្តីក្រមសីលធម៌និងការអនុវត្តក្រមសីលធម៌ដែលធ្វើអោយទាក់ទាញនៃក្រម សីលធម៌បាន។ការសិក្សាអំពីចរិយាមារយាទបានទទួលការចូលរួមគិតពិចារណានិងមតិយោបល់ពីបណ្ឌិតខា ងទស្សនវិជ្ជាជាច្រើនរូបនៅចុងពីរបីទសវត្សរ៍នេះ។សូក្រាត គឺជាអ្នកទស្សនះវិទូជនជាតិក្រិក ការងាររបស់ គាត់គឺ ការនិយាយ​រិះគន់​ទៅអោយ​មុនស្ស​ទាំងអស់​ក្នុងន័យកែលំអ​។ នេះ​គឺជា​វិធីសាស្រ្ត​របស់​សូក្រាត​។ សូក្រាតបាន​អភិវឌ្ឍ នូវ​វិធីសាស្រ្ត​បង្រៀន​។ វិធីសាស្រ្ត​របស់​គាត់​គឺ​គ្រូ​ត្រូវតែ​សួរ​ទៅ​កូនសិស្ស អំពីអ្វី ដែល​ យើង​កំពុង​រៀន ហើយ​ដូចនេះ​គឺ​ធ្វើអោយ​មាន​ការសន្ទនាក្នុង​ការសិក្សា​។ផ្លាតូ ជា​ទស្សនវិទូក្រិចបុរាណដែល​ បាន​រួម​ចំណែក​បង្កើត​នូវ​មូលដ្ឋាន​សម្រាប់​ ទស្សនវិជ្ជា​លោកខាងលិច​ជាមួយ​គ្រូ​របស់​គាត់សូក្រាត និង​សិស្ស​ របស់​គាត់អារីស្តូត ។ផ្លាតូ ក៏​ជា​គណិតវិទូ អ្នកនិពន្ធ​នៃ​ទស្សនវិជ្ជា​បែប​សន្ទនានិងជាអ្នកបង្កើតសាលាទស្សន វិជ្ជាជាន់ខ្ពស់​អាកាដឺមីនៅ​ក្រុងអាតែន​ ដែល​ជា​វិទ្យាស្ថាន​គរុវិជ្ជា​ជាន់ខ្ពស់​ដំបូងបង្អស់​នៅ​លោកខាងលិច​។ នៅក្នុងសៀវភៅជាច្រើនបានអប់រំអោយកូនខ្មែរទាំងអស់ចេះស្រលាញ់គោរពចាស់ទុំលោកគ្រូអ្នកគ្រូអោយ បានខ្ជាប់ខ្ជួនព្រោះថាកាលណាបើយើងចេះដឹងចាស់ទុំវាជាទង្វើមួយដ៏ល្អដែលសំដែងនូវអាកប្បកិរិយាជាកូន ខ្មែរកូនអ្នកមានពូជ។ពេលនោះជាពេលមួយដែលយើងអាចទទួលបាននូវការសរសើរដ៏បរិសុទ្ធពីសំណាក់ ពួកគេទាំងអស់នោះហើយម្យាងវិញទៀតវាបានជួយលើកកិត្តិយសរបស់គ្រួសារទៀតផង។​​ការ​ប្រព្រឹត្ត​ជាប់​ ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅអាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា “ចរិត​ប្រក្រតី”។ ដូច​យ៉ាង​សម្ដី​ គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា “ចរិត​ប្រក្រតី”។ ​ ដូចច្នេះមនុស្សគ្រប់រូបត្រូវចេះដឹងខុសត្រូវល្អអាក្រក់ហើយអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើដើម្បីក្លាយខ្លួន ទៅជាមនុស្សដែលពោពេញទៅដោយភាពជោកជ័យក្នុងជីវិត៕
http://km.wikipedia.org/wiki/%E1%9E%9F%E1%9E%BC%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%8F 
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc