ចំពោះគុណដែលមាតាបិតាមានចំពោះកូន
ប្រុសស្រី
គឺនៅត្រង់គាត់ចិញ្ចឹមបីបាច់រក្សាកូនប្រុសស្រីឲ្យរស់រានមាន
ជីវិត បង្រៀនឲ្យចេះនិយាយស្តី បញ្ជូនកូនទៅសិក្សារៀនសូត្រ
អប់រំកូនឲ្យប្រព្រឹត្តអំពើល្អ
ចែកមរតកឲ្យកូនធ្វើជាដើមទុនសម្រាប់រកស៊ីជាដើម។
ការបញ្ចេញជាសង្គហធម៌សង្គ្រោះនេះឡើង
ដោយសារមាតាបិតាមានទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា
។
គាត់មានទឹកចិត្តស្រឡាញ់រាប់អានកូនចាប់តាំងពីគាត់ដឹងថាកូនមក
ចាប់បដិសន្ធិហើយ។ គាត់មានចិត្តអាណិតអាសូរកូនពេលដែលកូនមានទុក្ខ
ហើយខំប្រឹងដោះស្រាយ ដូចជាកូនមានជម្ងឺ
ខំបន់ស្រន់ឲ្យកូនឆាប់ជា យកកូនទៅមន្ទីរពេទ្យព្យាបានជម្ងឺ។
ពេលកូនមានសុខភាពល្អ បានសុខកាយសប្បាយចិត្ត
ម្តាយឪពុកមានសេចក្តីមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង។
ម្តាយឪពុកបានធូរស្រាលពីបន្ទុកខ្លួនដោយសារកូនធំពេញរូបពេញរាង
ចេះទទួលខុសត្រូវក្នុងការរស់នៅរបស់ខ្លួនបានហើយ។
សកម្មភាពជាគុណធម៌
ឬជាអំពើល្អរបស់គាត់មកលើបុត្រធីតាប្រុសស្រីនេះហើយ ដែលហៅថា គុណ។
គេមិនអាចបដិសេធគាត់ថាគ្មានគុណឡើយ។ បើបដិសេធថាគាត់គ្មានគុណ
ក៏ដូចជាបដិសេធអំពើល្អរបស់គាត់ធ្វើមកលើកូនប្រុសស្រីដូចពោល
មកហើយដូច្នោះដែរ។
បើទទួលដឹងថាសកម្មភាពរបស់គាត់មកលើកូនប្រុសស្រីមានពិតមែន
នោះហើយជាការទទួលស្គាល់គុណរបស់គាត់ទាំងពីរ។ មានខ្លះពោលថា
គាត់សប្បាយជាមួយគ្នាគាត់ក៏កើតយើងមក
ដូច្នេះគាត់គ្មានគុណអ្វីទេ។ ដូចបានពោលមកហើយ
គុណនៅត្រង់គាតិចិញ្ចឹមកូនឲ្យរស់ បើគេសួរថាខ្លួនកើតមកពីណា
មុខជាឆ្លើយថា ខ្ញុំកើតមកពីអ្នកនោះ
ចុះអ្នកនោះធ្វើម្តេចទើបខ្លួនរស់ មុខជារកឃើញថា
អ្នកដែលបង្កើតហើយចិញ្ចឹមខ្លួនឲ្យរស់នោះហើយជាអ្នកមានគុណ។
ត្រង់គាត់សប្បាយជាមួយគ្នា ឬគាត់មិនសប្បាយ ជារឿងផ្សេង
មិនទាក់ទងនឹងការចិញ្ចឹមនេះឡើយ។ មួយទៀត
មានពាហិរសាសនាគឺសាសនាដទៃក្រៅពីព្រះពុទ្ធសាសនាពោលថា
ម្តាយឪពុកគ្មានគុណលើកូនប្រុសស្រីទេ
អ្នកដែលមានគុណគឺព្រះអាទិទេពជាអ្នកបង្កើតលោកវិញទេ។
នេះជាទស្សនៈគ្មានហេតុផល តើនរណាបានឃើញព្រះបង្កើតលោក?
ព្រះពុទ្ធសាសនាសំដែងថា អវិជ្ជា តណ្ហា ឧបាទាន និង កម្មផល
ជាតួសភាវធម៌ជាហេតុបច្ច័យនាំឲ្យកើតមនុស្សសត្វ។
ការកើតឡើងជាហេតុនាំឲ្យមានទុក្ខ ដូច្នេះ ដើម្បីបំបាត់ទុក្ខ
ត្រូវលះបង់ឬសម្លាប់ហេតុនាំឲ្យមានទុក្ខ គឺសម្លាប់អវិជ្ជា
និងតណ្ហានេះឯង។ បើព្រះអាទិទេពបង្កើតមនុស្សសត្វ ដូច្នេះ
ព្រះអាទិទេពជាមេបណ្តាលឲ្យមនុស្សសត្វមានទុ្ខ
តើត្រូវធ្វើដូចម្តេចឲ្យមនុស្សសត្វអស់ទុក្ខ
បើព្រះអាទិទេពគង់នៅ
ព្រះអង្គនៅតែបង្កើតជាតិឲ្យមនុស្សសត្វមានទុក្ខតទៅទៀត
មានជរាទុក្ខ មរណទុក្ខជាដើម?
ចំណែកម្តាយឪពុកពុំមែនជាហេតុបង្កើតជាតិដល់កូនឡើយ
កូនមកចាប់បដិសន្ធិទៅតាមកម្មផលរបស់ខ្លួន
មា្តយឪពុកគ្រាន់តែពរផ្ទៃហើយចិញ្ចឹមកូនឲ្យរស់ប៉ុណ្ណោះ។
ការចិញ្ចឹមកូនឲ្យរស់នេះហើយ ដែលគាត់ជាអ្នកមានគុណ។
ចំណែកគុណរបស់ព្រះពុទ្ធ នៅក្នុងពុទ្ធគុណក្នុងព្រះនាមទាំង៩ មាន អរហំ ជាដើម ដោយសង្ខេបមានបីគឺ វិសុទ្ធិគុណ បញ្ញាគុណ និង ករុណាគុណ។ វិសុទ្ធិគុណ
ប្រែថាសេចក្តីបរិសុទ្ធ។ សេចក្តីថា
ព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺកិលេសគ្រឿងសៅហ្មងចិត្តអស់ហើយ
។ ព្រះអង្គជាបុគ្គលបរិសុទ្ធ
មិនធ្វើអំពើបាបគ្រប់យ៉ាងទាំងកំបាំងមុខទាំងចំពោះមុខ។ បញ្ញាគុណ ប្រែថាគុណគឺបញ្ញា ។ សេចក្តីថា ព្រះអង្គត្រាស់ដឹងនេះ ជាលោកុត្តរបញ្ញា ជាបញ្ញាចេញចាកលោក ពុំមែនជាលោកិយបញ្ញាឡើយ។ ករុណាគុណ
ប្រែថា គុណគឺករុណា។ ករុណា ប្រែថា
ការអាណិតអាសូរមនុស្សសត្វរបស់ព្រះអង្គដែលកំពុងវិលកើតវិលស្លាប់
ក្នុងសង្សារវដ្ត។ ព្រះអង្គបានសម្តែងព្រះធម៌ប្រោសសត្វ
ឲ្យមនុស្សយកទៅបដិបត្តិតាម
ដើម្បីឲ្យបានសម្រេចព្រះនិព្វានជាការរំលត់ទុក្ខ។
បើប្រៀបធៀបគុណមាតាបិតានិងគុណព្រះ
ពុទ្ធ មានលក្ខណៈខុសគ្នា។
វិសុទ្ធិគុណនិងបញ្ញាគុណជាសេចក្តីបរិសុទ្ធនិងបញ្ញាផ្ទាល់ខ្លួនព្រះ
អង្គ ចំណែកមាតាបិតា គុណនេះគ្មានទេ។ ករុណាគុណ
ព្រះអង្គសំដែងធម៌ប្រោសមនុស្សសត្វឲ្យយកទៅប្រតិបត្តិតាមរហូតចេញ
ចាកទុក្ខ
ចំណែកមាតាបិតាជួយសង្គ្រោះកូនប្រុសស្រីឲ្យបានសុខស្រួលតែក្នុង
ជីវភាពបច្ចុប្បន្នប៉ុណ្ណោះ។ ដូច្នេះបញ្ជាក់ថា
ព្រះពុទ្ធមានគុណពិសេសដ៏ខ្ពង់ខ្ពស់ជាគុណមាតាបិតា។
ដកស្រង់ចេញពីសៀវភៅ អត្ថបទព្រះធម៌ភាគ៥របស់ ព្រះតេជគុណបណ្ឌិត មហាហុក សាវណ្ណ។
0 comments:
Speak up your mind
Tell us what you're thinking... !