អង្គ​នៃ​ឧបោសថ​សីល ឬ សីល​៨ - wat ketanak
Headlines News :
Home » » អង្គ​នៃ​ឧបោសថ​សីល ឬ សីល​៨

អង្គ​នៃ​ឧបោសថ​សីល ឬ សីល​៨

Written By kkaba on Sunday, 20 January 2013 | 03:23

១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​។
◊ បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖
១-បាណោ សត្វ​​មាន​​ជីវិត
២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត
៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់
៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់
៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ
២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ)។
◊ អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​
១-បរ​បរិគ្គ​ហិតំ  ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
៣-ថេយ្យ​ចិត្ដំ  ចិត្ដ​​គិត​​នឹង​​លួច។
៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។
៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។
៣-​ អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។
◊ អព្រហ្ម​​ចរិយា​ មានអង្គ ៤
១ – ភេទនវត្ថុ វត្ថុ​ជា​ទី​ទម្លាយ​នូវ​សីល គឺ​ទ្វារ​ទាំង ៣០ ចំពោះ​ត្រង់​ទ្វារ​ណា​មួយ​។
២ – សេវន​ចិត្តំ គិត​នឹង​សេព។
៣ – តជ្ជោ វាយាមោ ព្យាយាម​នឹង​សេព​នូវ​មេថុន​ធម្ម​នោះ។
៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំង​មគ្គ និង​មគ្គ​ឲ្យ​ដល់​គ្នា។
៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។
◊ មុសាវាទ​ មាន​អង្គ​៤​ គឺ៖
១-អតថំ​វត្ថុ  វត្ថុ​​​មិន​​​ពិត។
២-វិសំ​វាទ​ន​​ចិត្ដំ  ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។
៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។
៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។
៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។
◊ សុរាមេរយៈ មាន​អង្គ​៤​ គឺ៖
១-មជ្ជនីយវត្ថុ  វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។
២-បាតុ​កម្យ​តា​ចិត្ដំ  ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​
៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។
៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។
៦-វិកាល​ភោជនា​ វេរមណី វៀរ​ចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស​។​
◊ វិកាលភោជន មានអង្គ ៣
១ – វិកាលោ កាល​ខុស គឺ​ព្រះ​អាទិត្យ​ជ្រេ​ទៅ​ហើយ​ដរាប​ទល់​អរុណរះ។
២ -យាវកាលិ​កំ របស់​ដែល​គួរ​បរិភោគ​បាន​ក្នុង​កាល គឺ​តាំង​ពី​អរុណរះ​ឡើង​ដរាប​ដល់​ថៃ្ង​ត្រង់​។
៣ -អជ្ឈោ​ហរណំ បាន​លេប​ចូល​ទៅ​ក្នុង​បំពង់​ក។
៧-និច្ចគីតវា​ទិ​ត​វិសូ​ក​ទស្សន​មាលា​គន្ធ​ វិលេបន​ធារណ​មណ្ឌន​វិភូស​នដ្ឋានា​ វេរមណី​ វៀរ​ចាក​កិរិយា​រាំ និង​ច្រៀង​ និង​ប្រគំ​ និង​មើល​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌​ និង​ករិយា​ទ្រទ្រង់​និង​ប្រដាប់​តាក់​តែង​ ស្អិតស្អាង​រាង​កាយ​ ដោយ​ផ្កា​កម្រង​ និង​គ្រឿង​ក្រអូប​ និង​គ្រឿង​លាប​ផ្សេងៗ​។
◊ នច្ចគីត​ព្រម​ទាំង មាលា​រួម​ជា​សិក្ខា​បទ​មួយ មាន​អង្គ ៦
១-នច្ចគី​តាទិ ការ​លែ្បង​មាន​រាំ និង​ច្រៀង​ជា​ដើម។
២ -កត្តុ​កម្យ​តាចិត្តំ គិត​បម្រុង​នឹង​ធ្វើ ។
៣ -សុត​ទស្ស​នត្ថាយ​គមនំ ទៅ​ដើម្បី​ស្តាប់ ឬ​មើល ហើយ​បាន​ស្តាប់​ឬ​មើល។
៤ – មាលា​ទិ វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​កម្រង​ផ្កា​ជា​ដើម​ ។
៥ -ធារណ​ច្ឆន្ទ​តា សេចក្តី​ប្រា​ថ្នា នឹង​ប្រដាប់​តាក់​តែង។
៦-តស្ស ធារណំ បាន​ប្រដាប់​តាក់​តែង​នូវ​វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​ផ្កា​កម្រង​ជាដើម​នោះ។
៨-​ឧច្ចាសយនមហាសយនា វេរមណី វៀរ​ចាក​ទី​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រមាណ​  និង​ទី​សេនាសនៈ​ដ៏​ប្រសើរ​។
◊ ឧច្ចា​សយ​ន មាន​អង្គ ៣​
១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
៣-បរិភោគករណំ បានដេក ឬ អង្គុយ។
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc