(បទកាកគតិ) | ||||||||||||||
រីក្តីប្រយ័ត្ន | មិនឱ្យភ្លាំងភ្លាត់ | វិបត្តិស្មារតី | ||||||||||||
ជាផ្លូវអម្រឹត | វិសិដ្ឋឥតភ័យ | ឥតទុក្ខសោកអ្វី | ||||||||||||
កើតមានទៀតឡើយ។ | ||||||||||||||
រីក្តីប្រហែស | ស្មារតីភ្លេចធ្វេស | គំនិតតោះតើយ | ||||||||||||
ជាផ្លូវមច្ចុ | ស្លាប់កើតឥតស្បើយ | ឥតកោះឥតត្រើយ | ||||||||||||
វិលកើតវិលស្លាប់។ | ||||||||||||||
នរូអ្នកណា | មានចិត្តក្លៀវក្លា | ប្រញឹកប្រញាប់ | ||||||||||||
ខំប្រឹងប្រព្រឹត្ត | ពិតតាមដោយធម៌ | អ្នកនោះទោះស្លាប់ | ||||||||||||
ហើយដូចនៅរស់។ | ||||||||||||||
នរូអ្នកណា | អាប់ឥតប្រាជ្ញា | ប្រមាទស្រស់ៗ | ||||||||||||
ភ្លេចភ្លាត់ស្មារតី | រាល់ថ្ងៃទាំងអស់ | អ្នកនោះនៅរស់ | ||||||||||||
ដោយដកដង្ហើម។ | ||||||||||||||
ព្រះពុទ្ធទ្រង់ប្រាប់ | ថាដូចជាស្លាប់ | ស្រេចហើយគួរខ្ពើម | ||||||||||||
ទោះបីនៅរស់ | ដោយសារដង្ហើម | អ្នកប្រាជ្ញលោកឆ្អើម | ||||||||||||
ស្ទើរក្អួតចង្អោរ។ | ||||||||||||||
ជនផងគួរគិត | គួរផ្ចង់គំនិត | គួរកាត់គួរកោរ | ||||||||||||
គួរគេចចៀសវាង | គួររាងគួរស្ងោរ | រំងាស់ចិត្តចោរ | ||||||||||||
លួចប្លន់កុសល។ | ||||||||||||||
យើងជាសាមញ្ញ | នៅមានក្តីក្នាញ់ | គ្នាន់ខឹងរចល់ | ||||||||||||
ក៏ពិតមែនហើយ | ប៉ុន្តែកុំឆ្ងល់ | គួរប្រឹងតម្កល់ | ||||||||||||
ចិត្តកុំប្រមាទ។ | ||||||||||||||
គួរប្រុងប្រយ័ត្ន | ស្មារតីកុំភ្លាត់ | កុំភ្លេចឱវាទ | ||||||||||||
អ្នកប្រាជ្ញទាំងឡាយ | មានព្រះជាអាទិ៍ | កុំឱ្យឃ្លៀងឃ្លាត | ||||||||||||
ចាកធម៌សុចរិត៕ | ||||||||||||||
សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ, ព.ស២៥១២,គ.ស១៩៦៨ | ប |
ប្រមាទនិង មិនប្រមាទ (សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ)
Written By kkaba on Wednesday, 23 January 2013 | 23:47
Labels:
Poems
0 comments:
Speak up your mind
Tell us what you're thinking... !