ប្រមាទនិង មិនប្រមាទ (សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ) - wat ketanak
Headlines News :
Home » » ប្រមាទនិង មិនប្រមាទ (សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ)

ប្រមាទនិង មិនប្រមាទ (សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ)

Written By kkaba on Wednesday, 23 January 2013 | 23:47




(បទកាកគតិ)

រីក្តីប្រយ័ត្នមិនឱ្យភ្លាំងភ្លាត់វិបត្តិស្មារតី
ជាផ្លូវអម្រឹតវិសិដ្ឋឥតភ័យឥតទុក្ខសោកអ្វី

កើតមានទៀតឡើយ។
រីក្តីប្រហែសស្មារតីភ្លេចធ្វេសគំនិតតោះតើយ
ជាផ្លូវមច្ចុស្លាប់កើតឥតស្បើយឥតកោះឥតត្រើយ

វិលកើតវិលស្លាប់។
នរូអ្នកណាមានចិត្តក្លៀវក្លាប្រញឹកប្រញាប់
ខំប្រឹងប្រព្រឹត្តពិតតាមដោយធម៌អ្នកនោះទោះស្លាប់

ហើយដូចនៅរស់។
នរូអ្នកណាអាប់ឥតប្រាជ្ញាប្រមាទស្រស់ៗ
ភ្លេចភ្លាត់ស្មារតីរាល់ថ្ងៃទាំងអស់អ្នកនោះនៅរស់

ដោយដកដង្ហើម។
ព្រះពុទ្ធទ្រង់ប្រាប់ថាដូចជាស្លាប់ស្រេចហើយគួរខ្ពើម
ទោះបីនៅរស់ដោយសារដង្ហើមអ្នកប្រាជ្ញលោកឆ្អើម

ស្ទើរក្អួតចង្អោរ។
ជនផងគួរគិតគួរផ្ចង់គំនិតគួរកាត់គួរកោរ
គួរគេចចៀសវាងគួររាងគួរស្ងោររំងាស់ចិត្តចោរ

លួចប្លន់កុសល។
យើងជាសាមញ្ញនៅមានក្តីក្នាញ់គ្នាន់ខឹងរចល់
ក៏ពិតមែនហើយប៉ុន្តែកុំឆ្ងល់គួរប្រឹងតម្កល់

ចិត្តកុំប្រមាទ។
គួរប្រុងប្រយ័ត្នស្មារតីកុំភ្លាត់កុំភ្លេចឱវាទ
អ្នកប្រាជ្ញទាំងឡាយមានព្រះជាអាទិ៍កុំឱ្យឃ្លៀងឃ្លាត

ចាកធម៌សុចរិត៕
សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ, ព.ស២៥១២,គ.ស១៩៦៨
ប្រភព៖http://vacambodian.wordpress.com/2012/10/11/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%B6%E1%9E%91%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%B6%E1%9E%91-%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%8F/
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc