នៅក្នុងទស្សនវិជ្ជាការសិក្សាអំពីចរិយាមារយាទគឺមែកធាងនៃក្រមសីលធម៌ដែលធ្វើការសែ្វងរកដើម្បីយល់
ដឹងនូវសម្បត្តិនៃក្រមសីលធម៌របស់ធម្មជាតិហើយ គ្រិះនៃសីលធម៌ អាកប្បកិរិយា ហើយនិងសុភនិច្ឆ័យ។
ការសិក្សាអំពីចរិយាមារយាទគឺជាផ្នែកមួយនៅក្នុងចំនោមមែកធាងទាំងបីនៃក្រមសីលធម៌ជាទូទៅដែលបាន
ទទួលស្គាល់ដោយអ្នកទស្សនវិជ្ជាជាច្រើនរូបនិងមានការចាប់ផ្តើមនៃទ្រឹស្តីក្រមសីលធម៌ដទៃផ្សេងទៀតហើយ
និងការអនុវត្តក្រមសីលធម៌។ទ្រឹស្តីក្រមសីលធម៌និងការអនុវត្តក្រមសីលធម៌ដែលធ្វើអោយទាក់ទាញនៃក្រម
សីលធម៌បាន។ការសិក្សាអំពីចរិយាមារយាទបានទទួលការចូលរួមគិតពិចារណានិងមតិយោបល់ពីបណ្ឌិតខា
ងទស្សនវិជ្ជាជាច្រើនរូបនៅចុងពីរបីទសវត្សរ៍នេះ។សូក្រាត គឺជាអ្នកទស្សនះវិទូជនជាតិក្រិក ការងាររបស់
គាត់គឺ ការនិយាយរិះគន់ទៅអោយមុនស្សទាំងអស់ក្នុងន័យកែលំអ។ នេះគឺជាវិធីសាស្រ្តរបស់សូក្រាត។
សូក្រាតបានអភិវឌ្ឍ នូវវិធីសាស្រ្តបង្រៀន។ វិធីសាស្រ្តរបស់គាត់គឺគ្រូត្រូវតែសួរទៅកូនសិស្ស អំពីអ្វី ដែល
យើងកំពុងរៀន ហើយដូចនេះគឺធ្វើអោយមានការសន្ទនាក្នុងការសិក្សា។ផ្លាតូ ជាទស្សនវិទូក្រិចបុរាណដែល
បានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់ ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់សូក្រាត និងសិស្ស
របស់គាត់អារីស្តូត ។ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនានិងជាអ្នកបង្កើតសាលាទស្សន
វិជ្ជាជាន់ខ្ពស់អាកាដឺមីនៅក្រុងអាតែន ដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច។
នៅក្នុងសៀវភៅជាច្រើនបានអប់រំអោយកូនខ្មែរទាំងអស់ចេះស្រលាញ់គោរពចាស់ទុំលោកគ្រូអ្នកគ្រូអោយ
បានខ្ជាប់ខ្ជួនព្រោះថាកាលណាបើយើងចេះដឹងចាស់ទុំវាជាទង្វើមួយដ៏ល្អដែលសំដែងនូវអាកប្បកិរិយាជាកូន
ខ្មែរកូនអ្នកមានពូជ។ពេលនោះជាពេលមួយដែលយើងអាចទទួលបាននូវការសរសើរដ៏បរិសុទ្ធពីសំណាក់
ពួកគេទាំងអស់នោះហើយម្យាងវិញទៀតវាបានជួយលើកកិត្តិយសរបស់គ្រួសារទៀតផង។ការប្រព្រឹត្តជាប់
ដោយកាយ វាចា ចិត្តគ្រប់ពេលវេលាយូរៗទៅអាចជាប់ទៅជាទម្លាប់ ហៅថា “ចរិតប្រក្រតី”។ ដូចយ៉ាងសម្ដី
គ្រោតគ្រាត ដែលធ្លាប់និយាយជាប់ជាទំនៀម ហៅថា ចរិតគ្រោតគ្រាត។ ការប្រព្រឹត្តិទាល់តែជាប់ប្រយោគ
ដែលអាចលះចេញបានដោយកម្រ ដូច្នេះហៅថា “ចរិតប្រក្រតី”។
ដូចច្នេះមនុស្សគ្រប់រូបត្រូវចេះដឹងខុសត្រូវល្អអាក្រក់ហើយអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើដើម្បីក្លាយខ្លួន
ទៅជាមនុស្សដែលពោពេញទៅដោយភាពជោកជ័យក្នុងជីវិត៕
http://km.wikipedia.org/wiki/%E1%9E%9F%E1%9E%BC%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%8F
0 comments:
Speak up your mind
Tell us what you're thinking... !